តើខ្ញុំជានរណា?
តើគណនីហ្វេសប៊ុករបស់យើង បានប្រាប់ឲ្យគេដឹងថា យើងជានរណា? តើអត្តសញ្ញាណរបស់យើង មានការផ្តេកផ្តួលទៅលើពិន្ទុនៅសាលា ទស្សនៈរបស់មិត្តភក្តិយើង ឬចំនួនមិត្តភក្តិដែលយើងមានឬ? ឬមួយវាអាស្រ័យទៅលើអ្វីដែលឪពុកម្តាយយើងបាននិយាយអំពីយើង? ពុំនោះទេ តើអត្តសញ្ញាណរបស់យើង ផ្អែកទៅលើកត្តាទាំងអស់នេះរួមផ្សំគ្នាឬ? តើធ្វើដូចម្តេចឲ្យអ្នកដឹងច្បាស់ថា ខ្លួនឯងជានរណា? ព្រះគម្ពីរបានប្រាប់យើងថា វិធីល្អបំផុត ដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯងច្បាស់ ដោយមានទំនុកចិត្ត និងការស្កប់ចិត្តនោះ គឺយើងត្រូវរៀនស្គាល់ខ្លួនឯង តាមរយៈការស្គាល់ព្រះយេស៊ូវ។ ព្រះអង្គបានប្រទានអត្តសញ្ញាណល្អបំផុត មកយើងរាល់គ្នា ដែលមិនអាស្រ័យទៅលើការគិតរបស់អ្នកដទៃ ឬការគិត ឬអារម្មណ៍របស់យើង។ វាជាអំណោយមកពីព្រះ ដែលគង់នៅអស់កល្បជានិច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។
ទម្លាប់ទី៩
ការរស់នៅតាមព្រះបន្ទូលនៃជីវិត
ហេតុអ្វីបានជាព្រះគម្ពីរត្រូវបានសរសេរឡើង?
ដើម្បីពន្យល់ អំពីភាពស្មុគស្មាញ នៃគ្រប់គ្រងរបស់មនុស្សឬ? ដើម្បីរិះគន់ទ្រឹស្តី ដែលនិយាយអំពីសេដ្ឋកិច្ចឬ? ឬក៏ដើម្បីបង្រៀនយើង អំពីភាពអស្ចារ្យរបស់តារាសាស្ត្រ?
គោលបំណងជាចម្បងរបស់ព្រះគម្ពីរ មិនមែនដើម្បីប្រាប់យើងថា តើស្ថានសួគ៌មានដំណើរការយ៉ាងដូចម្តេចនោះទេ ប៉ុន្តែ គឺដើម្បីប្រាប់យើងថា តើយើងទៅស្ថានសួគ៌ ដោយរបៀបណា។ ខ្លឹមសារដ៏សំខាន់បំផុតរបស់ព្រះគម្ពីរគឺ ព្រះសព្វព្រះទ័យកែប្រែជីវិតកូនរបស់ទ្រង់ តាមរយៈព្រះបន្ទូល ដោយរៀបចំពួកគេ សម្រាប់ជីវិតអស់កល្បជានិច្ច…
ការមានទំនុកចិត្តខុស
ពីរបីឆ្នាំមុន គ្រូពេទ្យបាននិយាយអំពីបញ្ហាសុខភាពរបស់ខ្ញុំ យ៉ាងម៉ឺងម៉ាត់។ ខ្ញុំក៏បានចងចំាពាក្យសម្តីរបស់គាត់ ហើយក៏បានចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ហើយផ្លាស់ប្តូររបបអាហាររបស់ខ្ញុំ។ មួយរយៈក្រោយមក ជាតិខ្លាញ់របស់ខ្ញុំបានថយចុះ ហើយខ្ញុំក៏ស្រកទម្ងន់ ហើយមានជំនឿចិត្តកាន់តែខ្លាំង។ ប៉ុន្តែ បន្ទាប់មក មានរឿងដែលមិនសូវល្អកើតឡើង ដោយខ្ញុំចាប់ផ្តើមកត់សម្គាល់ អំពីរបបអាហាររបស់អ្នកដទៃ ហើយក៏បានចាប់ផ្តើមវិនិច្ឆ័យពួកគេ។ តើវាមិនគួរឲ្យអស់សំណើចទេឬ នៅពេលដែលយើងរកឃើញប្រព័ន្ធនៃការដាក់ពិន្ទុ ហើយក៏បានប្រើវា ដើម្បីលើកដំកើងខ្លួនឯង ហើយបន្ទាបអ្នកដទៃ។ មនុស្សយើងហាក់ដូចជាមានសភាវគតិ ដែលចូលចិត្តបង្កើតស្តង់ដារដោយខ្លួនឯង ដើម្បីកាត់សេចក្តីថា ខ្លួនឯងជាមនុស្សត្រឹមត្រូវ។
សាវ័កប៉ុលបានដាស់តឿនពួកជំនុំនៅក្រុងភីលីព មិនឲ្យប្រព្រឹត្តយ៉ាងដូចនេះឡើយ។ អ្នកខ្លះបានទុកចិត្តលើការប្រព្រឹត្តល្អតាមសាសនា ឬប្រពៃណីវប្បធម៌ ហើយសាវ័កប៉ុលក៏បានប្រាប់ពួកគេថា បើត្រូវអួត នោះគាត់មានហេតុផលដែលត្រូវអួតច្រើនជាងពួកគេទៅទៀត។ គាត់ថា “បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត”(៣:៤)។ តែគាត់ដឹងថា សាវតា និងការប្រព្រឹត្តល្អរបស់គាត់ គឺសុទ្ធតែជា “សំរាម” បើធៀបនឹង “ការស្គាល់ព្រះគ្រីស្ទ”(ខ.៨)។ មានតែព្រះយេស៊ូវទេ ដែលស្រឡាញ់យើង ដោយមិនប្រកាន់ថា យើងជានរណា ហើយក៏បានសង្រ្គោះ និងប្រទានយើង នូវអំណាច ដើម្បីផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែល្អដូចព្រះអង្គ។ យើងមិនពឹងអាងកម្លាំងខ្លួនឯង ឬខំសន្សំពិន្ទុដែលគ្មានប្រយោជន៍ទៀតឡើយ។
អំណួតគឺជាអំពើបាប តែការអួត ដោយផ្អែកទៅលើការមានទំនុកចិត្តខុស នឹងនាំមកនូវរឿងដ៏សោកសៅ។ ដំណឹងល្អបានត្រាស់ហៅយើង ឲ្យងាកចេញពីការមានទំនុកចិត្តខុស…
មនុស្សភ្លេចច្រើន
មានពេលមួយ ស្រ្តីម្នាក់បានរអ៊ូរទាំដាក់លោកគ្រូគង្វាលរបស់នាងថា នាងបានសង្កេតឃើញថា គាត់បានអធិប្បាយព្រះបន្ទូល ក្រោមប្រធានបទដដែលៗ។ នាងក៏បានសួរគាត់ថា “ហេតុអ្វីលោកគ្រូអធិប្បាយព្រះបន្ទូលដដែលៗ”។ លោកគ្រូគង្វាលក៏បានឆ្លើយថា “មូលហេតុ គឺដោយសារមនុស្សភ្លេចច្រើន”។
យើងភ្លេច ដោយសារមូលហេតុជាច្រើន ដូចជា ពេលវេលាចេះតែកន្លងផុតទៅ យើងមានវ័យកាន់តែចាស់ ឬយើងមានការជាប់រវល់ពេក។ យើងភ្លេចលេខសម្ងាត់ ឈ្មោះមនុស្ស ឬថែមទំាងភ្លេចកន្លែងដែលយើងចតឡាន ឬម៉ូតូរបស់យើង។ ស្វាមីខ្ញុំបាននិយាយថា ខួរក្បាលគាត់មិនអាចដាក់បានច្រើនទេ។ គាត់ត្រូវតែលប់ការចងចាំខ្លះចោល មុននឹងគាត់អាចចងចាំអ្វីដែលថ្មី។
លោកគ្រូគង្វាលរូបនោះនិយាយត្រូវណាស់។ មនុស្សភ្លេចច្រើន។ ហេតុនេះហើយ ជាញឹកញាប់ យើងត្រូវការអ្នកជួយក្រើនរំឭកយើង ឲ្យនឹកចាំ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង។ ពួកអ៊ីស្រាអែលក៏ឧស្សាហ៍ភ្លេចផងដែរ។ ពួកគេបានឃើញការអស្ចារ្យជាច្រើនកើតឡើង តែពួកគេនៅតែត្រូវការឲ្យគេរំឭកថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៨ ព្រះអង្គបានអនុញ្ញាតឲ្យពួកគេជួបភាពអត់ឃ្លាននៅវាលរហោស្ថាន ប៉ុន្តែ បន្ទាប់មក ព្រះអង្គក៏បានប្រទានអាហារដ៏អស្ចារ្យ ជាប្រចាំថ្ងៃ គឺនំម៉ាណា។ ព្រះអង្គក៏បានប្រទានសម្លៀកបំពាក់ ដែលមិនចេះសឹករហែក។ ព្រះអង្គបាននាំពួកគេឆ្លងកាត់វាលរហោស្ថាន ដែលមានសត្វពស់ និងខ្យាដំរី ហើយបានប្រទានទឹក ចេញពីថ្មដា។
ពួកគេក៏បានរៀនបន្ទាបខ្លួន ពេលដែលពួកគេដឹងថា ពួកគេត្រូវពឹងផ្អែកទាំងស្រុង ទៅលើការថែរក្សា និងផ្គត់ផ្គង់របស់ព្រះ(ខ.២0៤,១៥-១៨)។
ភាពស្មោះត្រង់របស់ព្រះ នៅតែបន្តគ្រប់ជំនាន់(ទំនុកដំកើង ១០០:៥)។ ពេលណាយើងដឹងថា យើងឧស្សាហ៍ភ្លេច…
ការលូតលាស់ដែលគួរឲ្យភ្ញាក់ផ្អើល
មានពេលមួយ ខ្ញុំបានជួបមិត្តភក្តិចាស់ម្នាក់។ គាត់បានប្រាប់ខ្ញុំអំពីការងាររបស់គាត់ ប៉ុន្តែ ខ្ញុំហាក់ដូចជាពិបាកជឿគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរបីខែ ក្រុមតន្រ្តីរបស់គាត់បានទៅប្រគុំតន្រ្តីនៅគ្រប់ទិសទី។ បទចម្រៀងរបស់ក្រុមគាត់បានក្លាយជាបទចម្រៀងពេញនិយមជាងគេ នៅក្នុងការចាក់ផ្សាយតាមវិទ្យុ ហើយក្រោយមក ក៏មានការពេញនិយមខ្លាំង នៅក្នុងកម្មវិធីទូរទស្សន៍ផងដែរ។ អាជីពរបស់គាត់បានទទួលជោគជ័យលឿនណាស់។
មនុស្សជាច្រើនមានការងប់ងល់នឹងកេរ្តិ៍ឈ្មោះ និងជោគជ័យ ដែលធំ ហើយរំភើបរីករាយ គឺជោគជ័យដែលរកបានឆាប់រហ័ស។ ប៉ុន្តែ រឿងប្រៀបប្រដូចអំពីគ្រាប់ពូជ និងដំបែរ បានប្រៀបប្រដូចនគរព្រះ(រាជរបស់ព្រះ នៅលើផែនដី) ទៅនឹងកិច្ចការដ៏តូច លាក់កំបាំង និងហាក់ដូចជាមិនសំខាន់ ដែលមានការលូតលាស់បន្តិចម្តងៗ។
នគរព្រះ គឺមានលក្ខណៈដូចព្រះ ដែលជាមហាក្សត្រ។ បេសកកម្មរបស់ព្រះគ្រីស្ទបានសម្រេច កាលព្រះអង្គនៅគង់លើផែនដី ដោយចាប់ផ្តើមពីចំណុចតូចទៅ ដូចជាគ្រាប់ពូជ ដែលបានកប់ក្នុងដី ឬដូចដំបែរ ដែលបានបង្កប់នៅក្នុងម្សៅនំប៉័ង។ តែព្រះអង្គបានលេចឡើង ដូចជាដើមឈើដុះចេញពីដី និងរីកធំដូចនំប៉័ង ដែលត្រូវកម្តៅ។
ព្រះអង្គបានត្រាស់ហៅយើង ឲ្យរស់នៅ តាមផ្លូវរបស់ព្រះអង្គ គឺផ្លូវដែលតស៊ូ និងរីកលូតលាស់។ ផ្លូវនោះប្រឆាំងនឹងការល្បួង ដែលនាំឲ្យយើងធ្វើអ្វីតាមចិត្ត និងនាំឲ្យយើងស្រេកឃ្លានអំណាច ហើយវាយតម្លៃទៅលើការអ្វីដែលយើងធ្វើ ផ្អែកទៅលើលទ្ធផលដែលយើងទទួលបានជាដើម។ ព្រះគ្រីស្ទ(មិនមែនយើង) ប្រទានឲ្យមានលទ្ធផល ជាដើមឈើធំ ដែលមានសត្វហើរលើអាកាស មកទំនៅលើមែក(ខ.៣២) និងជានំប៉័ង ដែលនាំឲ្យមានការប្រកបអាហារដោយអំណរ។—Glenn Packiam
ដឹងថា ចុងបញ្ចប់នឹងទៅជាយ៉ាងណា
កាលពីក្មេង គេចូលចិត្តសួរខ្ញុំថា “ពេលឯងធំឡើង តើឯងចង់ធ្វើអី?” ចម្លើយរបស់ខ្ញុំមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ពីដំបូងខ្ញុំថា ខ្ញុំចង់ក្លាយជាគ្រូពេទ្យ។ ក្រោយ មកខ្ញុំថា ខ្ញុំចង់ក្លាយជាប៉ូលីសពន្លត់អគ្គីភ័យ ចង់ក្លាយជាបេសកជន អ្នកដឹកនាំថ្វាយបង្គំ អ្នកជំនាញខាងរូបវិទ្យា ឬក្លាយជាតារាភាពយន្តដ៏ល្បី នៅលើប៉ុស្ទទូរទស្សន៍។ សព្វថ្ងៃនេះ ក្នុងនាមជាឪពុកដែលមានកូនប្រាំនាក់ ខ្ញុំក៏បានគិតថា កូនៗរបស់ខ្ញុំក៏ប្រាដកជាមានការពិបាក នៅក្នុងការឆ្លើយសំណួរនេះដែរ។ មានពេលជាច្រើនដង ដែលខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំដឹងថា ពួកគេពូកែជំនាញអ្វីជាងគេ។ ជួនកាល ឪពុកម្តាយអាចមើលឃើញសមត្ថភាពរបស់កូន ច្បាស់ជាងកូនមើលឃើញខ្លួនឯង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលសាវ័កប៉ុលបានមើលឃើញ ក្នុងអ្នកជឿ នៅក្រុងភីលីព ដែលគាត់បានស្រឡាញ់ និងអធិស្ឋានឲ្យ(ភីលីព ១:៣)។ គាត់អាចដឹងថា ព្រះទ្រង់នឹងសម្រេចអ្វី ដែលព្រះអង្គបានមានបន្ទូល។ ព្រះគម្ពីរប៊ីបបានធ្វើការបើកសម្តែងដ៏ធំមួយ អំពីគ្រាចុងក្រោយ ដែលនឹងមានការរស់ឡើងវិញ និងការផ្លាស់ប្រែអ្វីៗគ្រប់យ៉ាង(១កូរិនថូស ១៥ និង វិវរណៈ ២១)។ ប៉ុន្តែ ព្រះគម្ពីរក៏បានប្រាប់យើងថា ព្រះជាអ្នកតាក់តែងរឿងនៃជីវិតរបស់យើងម្នាក់ៗ។
ក្នុងសេចក្តីផ្តើមនៃសំបុត្រ ដែលសាវ័កប៉ុលសរសេរផ្ញើ ចេញពីមន្ទីរឃុំឃាំង គាត់បានរំឭកពួកជំនុំ នៅទីក្រុងភីលីពថា “ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។ ព្រះយេស៊ូវបានចាប់ផ្តើម និងបញ្ចប់ការល្អនោះ។…
ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ
ការដើរតាមព្រះយេស៊ូវ មិនមែនជាការងាយទេ។ ព្រះយេស៊ូវក៏បានមានបន្ទូលដោយផ្ទាល់ថា ការដើរតាមព្រះអង្គនឹងជួបឧបស័គ្គជាច្រើន។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងអាចរំពឹងទុកជាមុនថា យើងនឹងជួបការបៀតបៀន ដូចជា ការសើចចម្អក និងការប្រឆាំងពីអ្នកមិនជឿ ក៏ដូចជាសមាជិកគ្រួសាររបស់យើង។ អ្នកស្រី ជែន ពេ ហ្វែន(Chen Pei Fen ) បានឆ្លងកាត់ការលំបាកយ៉ាងខ្លាំង នៅក្នុងដំណាក់កាលដំបូងនៃជំនឿរបស់គាត់ ហើយគាត់សូមចែកចាយទីបន្ទាល់ និងខគម្ពីរលើកទឹកចិត្ត ក្នុងសៀវភៅនេះ ជាពិសេសសម្រាប់អ្នកដែលជួបការលំបាក ឬការបៀតបៀន ដោយសារជំនឿ។ ដើម្បីអានសៀវភៅនេះ សូមទាញយកដោយឥតគិតថ្លៃ
មើលឲ្យត្រូវជ្រុង
ថ្មីៗនេះ ខ្ញុំទើបតែបានដឹង អំពីភាពអស្ចារ្យនៃរូបចម្លាក់អាណាម័រហ្វ៊ីក។ មើលពីដំបូង យើងឃើញផ្នែកជាច្រើនរបស់វា នៅរប៉ាត់រប៉ាយ គឺមើលមិនដឹងថា វាជារូបអ្វីទេ តែពេលដែលយើងមើលវា ចំជ្រុងដែលត្រឹមត្រូវ យើងក៏បានដឹងថា វាជារូបអ្វីពិតប្រាកដ។ នៅក្នុងរូបចម្លាក់មួយនោះ មានបង្គោលបញ្ឈរជាច្រើន បានតម្រៀបគ្នា ដើម្បីបង្កើតជារូបភាពរបស់មុខនៃអ្នកដឹកនាំដ៏ល្បីម្នាក់។ នៅក្នុងរូបចម្លាក់មួយទៀត គេបានយកខ្សែកាបជាច្រើន មកបង្កើតជាទ្រង់ទ្រាយរបស់សត្វដំរី។ ហើយក្នុងរូបមួយទៀត មានរូបចំណុចមូលខ្មៅៗរាប់រយ ដែលភ្ជាប់គ្នា ដោយខ្សែ។ ពេលដែលគេមើលឲ្យត្រូវជ្រុង គេក៏បានឃើញរូបភ្នែករបស់ស្រ្តីម្នាក់។ គន្លឹះនៅក្នុងសិល្បៈអាណាម័រហ្វ៊ីក គឺស្ថិតនៅត្រង់ការមើលវា នៅជ្រុងខុសៗគ្នា ទាល់តែអត្ថន័យរបស់វាបានបង្ហាញចេញមកឲ្យយើងដឹងថា វាជារូបអ្វី។
ជួនកាល យើងក៏ពិបាកយល់ព្រះគម្ពីរប៊ីបផងដែរ ព្រោះមានខគម្ពីរជាច្រើន ដែលនិយាយអំពីប្រវត្តិសាស្រ្ត កំណាព្យ ឬអ្វីៗផ្សេងទៀត។ ប៉ុន្តែ ព្រះគម្ពីរបានប្រាប់យើង ពីគន្លឹះដើម្បីអានឲ្យយល់អត្ថន័យ ខគម្ពីរទំាងនោះ។ យើងចាំបាច់ត្រូវមើលខគម្ពីរខ្លះ នៅតាមជ្រុងខុសៗគ្នា ដោយជញ្ជឹងគិតខគម្ពីរនោះឲ្យបានស៊ីជម្រៅ។
យើងក៏ត្រូវយល់ អំពីរឿងប្រៀបប្រដូចរបស់ព្រះគ្រីស្ទ តាមរបៀបនេះផងដែរ។ អ្នកដែលជញ្ជឹងគិតយ៉ាងប្រុងប្រយ័ត្ន អំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គ នឹង “មានភ្នែកដែលមើលយល់”អត្ថន័យព្រះបន្ទូល(ម៉ាថាយ ១៣:១០-១៦)។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេ ឲ្យជញ្ជឹងគិតព្រះបន្ទូលព្រះ ដើម្បីឲ្យព្រះអង្គប្រទានគាត់នូវការយល់ដឹង(២ធីម៉ូថេ ២:៧)។ ហើយបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ក៏បានប្រាប់យើងផងដែរថា ការជញ្ជឹងគិតព្រះបន្ទូល…
នៅតែមិនគ្រប់
លោកហ្វ្រែង ប៊័រមែន(Frank Borman) គឺជាមេបញ្ជាការ នៅក្នុងបេសកកម្មអវកាសលើកទីមួយ ដែលធ្វើដំណើរតាមគន្លងជុំវិញស្ថានព្រះច័ន្ទ។ គាត់មិនមានការស្ងប់ស្ងែងអ្វីទេ។ ការធ្វើដំណើរនេះបានចំណាយពេលពីរថ្ងៃ ទំាងទៅទាំងមក។ លោកហ្វ្រែងបានពុលយាន្តអាវកាស ហើយក៏បានក្អួតចង្អោរ។ គាត់ថា ភាពគ្មានទម្ងន់ ឬគ្មានទំនាញផែនដី នៅក្នុងទីអវកាស គឺជារឿងល្អគួរសម ដែលមានរយៈពេល៣០វិនាទី គាត់ក៏បានទម្លាប់ខ្លួននឹងវា។ ពេលយាន្តអាវកាសរបស់គាត់បើកទៅជិតស្ថានព្រះច័ន្ទគាត់បានឃើញផ្ទៃដីប្រផេះស្រអាប់របស់វា ដែលមានរណ្តៅមូលៗជាច្រើន។ ក្រុមការងាររបស់គាត់ក៏បានថតរូបភាពវាលរហោស្ថានពណ៌ប្រផេះដ៏ធំល្វឹងល្វើយនោះ បន្ទាប់មក ក៏បែរជាមានអារម្មណ៍ធុញទ្រាន់។
លោកហ្វ្រែងបានទៅដល់កន្លែងដែលពីមុនមក មិនដែលមាននរណាទៅដល់។ តែវាមិនទាន់គ្រប់គ្រាន់សម្រាប់គាត់ទេ។ បើសិនជាគាត់មានការធុញទ្រាន់យ៉ាងឆាប់រហ័ស ចំពោះបទពិសោធន៍នៅក្រៅផែនដីទៅហើយ នោះយើងប្រហែលជាគួរតែមានការរំពឹងចង់បានតិចជាងមុន ចំពោះរឿងអ្វីដែលកំពុងកើតឡើង។ គ្រូក្នុងកណ្ឌសាស្តាបានសង្កេតឃើញថា គ្មានបទពិសោធន៍ណាមួយក្នុងផែនដីនេះ ដែលនាំឲ្យយើងមានអំណរដ៏គ្រប់គ្រាន់នោះឡើយ។ “ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ”(១:៨)។ យើងប្រហែលជាមានអារម្មណ៍ថា សប្បាយបំផុតនៅពេលណាមួយ ប៉ុន្តែ ការសប្បាយនោះក៏បានរលាយបាត់ទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ ហើយយើងក៏បានស្វែងរកការសប្បាយបន្ទាប់ទៀត។
លោកហ្វ្រែងបានជួបពេលដែលរំភើបបំផុត ក្នុងទីអវកាស ពេលដែលគាត់បានឃើញផែនដីលេចចេញពីភាពងងឹត នៅពីក្រោយស្រមោលស្ថានព្រះច័ន្ទ។ ផែនដីមានសណ្ឋានដូចគ្រាប់ឃ្លីពណ៌ខៀវលាយសរ ដែលចាំផ្លេកៗ ដោយសារពន្លឺព្រះអាទិត្យ។ ស្រដៀងគ្នានេះដែរ អំណរដ៏ពិតរបស់យើងក៏ចេញពីព្រះរាជបុត្រានៃព្រះ ដែលបានបញ្ចេញពន្លឺមកលើយើង។ ព្រះយេស៊ូវជាអ្នកប្រទានជីវិតមកយើងម្នាក់ៗ និងជាប្រភពតែមួយនៃអត្ថន័យរបស់ជីវិត សេចក្តីស្រឡាញ់ និងសម្រស់។ ដូចនេះ ភាពស្កប់ចិត្តជ្រាលជ្រៅបំផុតរបស់យើង មិនមានប្រភពចេញពីលោកិយនេះឡើយ។ ទោះយើងបានទៅដល់ស្ថានព្រះច័ន្ទ ក៏យើងនៅតែមានអារម្មណ៍ថា…
មេសោរនៃសេចក្តីស្រឡាញ់
មានពេលមួយ ខ្ញុំបានឈរមើល ដោយចិត្តស្ងើច ចំពោះមេសោររាប់សែន ដែលមានឆ្លាក់អក្សរពីលើផ្តើមដោយពាក្យគូស្នេហ៍ ហើយត្រូវបានគេយកមកចាក់ជាប់នឹងផ្នែកនីមួយៗ នៃស្ពានផុន ដេស អាត នៅទីក្រុងប៉ារីស។ ស្ពាននេះត្រូវបានគេសង់ឡើង សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ស្ទឹងសែន ហើយមានពោរពាសទៅដោយមេសោរដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ដែលគូស្នេហ៍ទាំងឡាយបានប្រើ ដើម្បីប្រកាស់ អំពីការប្តេជ្ញាចិត្តថា នឹងស្រឡាញ់គ្នារៀងរហូត។ កាលពីឆ្នាំ២០១៤ គេបានប៉ាន់ប្រម៉ានថា មេសោរទាំងនោះមានទម្ងន់ជាសរុបប្រហែល៥០តោន ហើយបានបណ្តាលឲ្យស្ពាននោះរលំអស់មួយផ្នែក ដូចនេះ គេចាំបាច់ត្រូវយកសោរទំាងនោះចេញពីស្ពាន។
វត្តមានរបស់មេសានៃសេចក្តីស្រឡាញ់ដ៏ច្រើនយ៉ាងនេះ បានឆ្លុះបញ្ចំាងអំពីការស្រេកឃ្លានដ៏ជ្រាលជ្រៅ ដែលយើងមាន ក្នុងនាមជាមនុស្ស គឺស្រេកឃ្លានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ជាកណ្គគម្ពីរសញ្ញាចាស់ ដែលបានពិពណ៌នា អំពីការសន្ទនា រវាងគូរស្នេហ៍ពីរនាក់ ដែលក្នុងនោះ ស្រ្តីបានបង្ហាញបំណងចិត្តរបស់ខ្លួន ដែលចង់បានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដោយនិយាយទៅកាន់មនុស្សជាទីស្រឡាញ់របស់នាងថា “សូមប្តិតនាងនិត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង(៨:៦)។ នាងចង់បានសុវត្ថិភាព និងភាពជាប់លាប់ នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ដូចជាត្រាបោះជាប់ព្រះទ័យទ្រង់ ឬចិញ្ចៀន ដែលជាប់នឹងព្រះអង្គុលីរបស់ទ្រង់។
ការស្រេកឃ្លានចង់បានសេចក្តីស្រឡាញ់បែបរ៉ូមិនទិចដ៏ស្ថិតស្ថេរ ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡ៉ូម៉ូន បានចង្អុលបង្ហាញយើង ឲ្យងាកទៅរកសេចក្តីពិតក្នុងកណ្ឌគម្ពីរអេភេសូរ ដែលជាកណ្ឌគម្ពីរសញ្ញាថ្មី ដែលបានចែងថា ទ្រង់ក៏ដៅចំណាំយើង ដោយព្រះវិញ្ញាណបរិសុទ្ធ(១:១៣)។ សេចក្តីស្នេហារបស់មនុស្សអាចសាវ៉ា ហើយមេសោរក៏អាចត្រូវគេដោះចេញពីស្ពានផងដែរ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគ្រីស្ទគង់នៅក្នុងយើង ធ្វើជាត្រាអចិន្រ្តៃ ដែលបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មានសម្រាប់កូនព្រះអង្គ។—Lisa…